Header Ads

អត្ថប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យជំងឺមហារីកតាមរយៈបច្ចេកវិទ្យា ​(IHC)

IMMUNOHISTOCHEMISTRY (IHC)!



ជាវិធីសាស្រ្តស្វែងរកអត្តសញ្ញាណកោសិកាមហារីកតាមរយះ អង់ទីហ្សែន (antigens) នៅលើផ្ទៃកោសិកាជាមួយប្រតិករ antibodies ជាអង្គបក្សដិបក្ស។ បច្ចេកវិទ្យានេះ ត្រូវបានគេប្រើជាជំនួយក្នុ្ងងការធើ្វរោគវិនិច្ឆ័យលើប្រភេទនៃជម្ងឺមហារីកបានសុក្រិតដូចជា៖ មហារីកកូនកណ្តុរ មហារីកក្រពេញ មហារីកប្រព័ន្ធប្រសាទ មហារីកសួត សុដន់ ក្រពះ ពោះវៀន។ល។ និងភ្នាក់ងារបង្ករោគផ្សេងទៀត។

បច្ចេកវិទ្យា IHC ជួយក្នុងកាព្យាបាលមហារីកអោយចំគោលដៅដូចជា៖ 
- ER , PR , HER-2 សំរាប់មហារីកសុដន់
- DOG1 សំរាប់មហារីកក្រពះ ពោះវៀន ប្រភេទ GIST
- CD20, CD3 សំរាប់មហារីកកូនកណ្តុរប្រភេទ B និង T

មិនតែប៉ុណ្ណោះបច្ចេកវិទ្យា IHC អាចអោយយើងដឹងពីកាវិវត្តន៏របស់កោសិកាមហារីក៖
- Mitotic Index (e.g : Ki67 )
- Expression of p53, p40-EGFR


មន្ទីរពេទ្យកាល់ម៉ែតបានបំពាក់បច្ចេកវិទ្យា IMMUNOHISTOCHEMISTRY នេះតាមរយៈម៉ាស៊ីន VENTANA BENCHMARK GX ដែលជាជំនួយនៃការធ្វើរោគវិនិច្ឆ័យដល់វេជ្ជបណ្ឌិតក្នុងការព្យាបាលជំងឺមហារីកឲ្យចំគោលដៅទៅតាមប្រភេទមហារីកនិមួយៗនិងតាមអ្នកជម្ងឺម្នាក់ៗ(personalized treatment) ញាំងអោយការព្យាបាលកាន់តែមានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស សំដៅពង្រឹងនិងលើកកម្ពស់គុណភាពព្យាបាលបន្ថែមទៀត។

No comments:

Powered by Blogger.