Header Ads

អ្វីទៅជាថ្នាំសសៃ (NSAIDs)? មានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?

ផលប៉ះពាល់ទៅលើក្រពះពោះវៀន ដោយការប្រើប្រាស់ថ្នាំសសៃ ដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ!

ក) អ្វីទៅជាថ្នាំសសៃ (NSAIDs)?
- ជាប្រភេទឱសថម៉្យាងដែលប្រជាជនទូទៅហៅថាថ្នាំសសៃ (NSAIDs)។ វាជាថ្នាំមួយប្រភេទដែលមានប្រសិទ្ធិភាពបំផុតក្នុងការបំបាត់ការឈឺចាប់ ឫរលាក(ឈឺចង្កេះ ឈឺសន្លាក់ដៃជើង...) និងគ្រុនក្តៅផ្សេង។ គឺជាប្រភេទថ្នាំដែលងាយយកមកប្រើប្រាស់ជាទីបំផុត។




ខ) តើថ្នាំសសៃ(NSAIDs) មានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?
ក្រៅពីប្រសិទ្ធិភាពក្នុងការព្យាបាល ឱសថនេះក៏មានការប៉ះពាល់ជាច្រើនទៅលើសរីរាង្គរបស់យើង ប្រសិនបើការប្រើប្រាស់មានលក្ខណៈមិនត្រឹមត្រូវ និងគ្មានការប្រុងប្រយ័ត្ន ឬមិនគោរពតាមវេជ្ជបញ្ជា។


ឱសថនេះ អាចផ្តល់ផលប៉ះពាល់ដល់សរីរាង្គ មួយចំនួនដូចជា៖
- ក្រពះ ពោះវៀន
- តម្រងនោម
- ប្រព័ន្ធចរន្តសរសៃឈាម ដោយអោយសំពាធឈាមឡើងខ្ពស់ភ្លាមៗ
- ថ្លើម និងសិរីរាង្គផ្សេងៗ ជាច្រើនទៀត។

គ) តើរោគសញ្ញាអ្វីខ្លះនឹងកើតមាន ក្រោយពេលប្រើប្រាស់ថ្នាំសរសៃ (NSAIDs)?
- បន្ទាប់ពីការប្រើប្រាស់ឱសថនេះ អ្នកជំងឺជាញឹកញាប់ស្តែងចេញជារោគសញ្ញាមួយចំនួនដូចជា ឈឺចុកឆ្អល់ចុងដង្ហើម តឹងណែនក្នុងពោះ និងក្នុងករណីធ្ងន់ធ្ងរ អាចមានការធ្លាក់ឈាមតាមបាត និងក្អួតឈាម ដែលជារោគសញ្ញា បង្ហាញថាមានការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។

ឃ) ធ្វើដូចម្តេចទើបអាចជៀសផុត ពីបញ្ហាទាំងនេះ?
ជាការពិតណាស់ ការប្រើប្រាស់ឱសថនេះអាចផ្តល់នូវផលវិបាកធ្ងន់ធ្ងរជាច្រើន ដូចនេះអ្នកជំងឺគួរតែពិគ្រោះជាមួយគ្រូពេទ្យឯកទេស មុននឹងប្រើប្រាស់នូវឱសថនេះ។

«បើលោកអ្នកកើតមាននូវអាការៈផ្សេងៗដូចជាការឈឺចុកចាប់តាមសន្លាក់ ឈឺចង្កេះ ឈឺចាប់លើសរីរាង្គផ្សេងៗ សូមមេត្តាមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការផ្តល់ព្រឹក្សានិងការព្យាបាលមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។»

ប្រភព​ ៖ មន្ទីរពេទ្យកាល់ម៉ែត

No comments:

Powered by Blogger.