ជំងឺទឹកដក់ក្នុងភែ្នក (Glaucoma)!
១) អ្វីទៅជាជំងឺទឹកដក់ក្នុងភែ្នក?
- ជំងឺទឹកដក់ក្នុងភែ្នក គឺជាជំងឺមួយក្នុងចំណោមជំងឺភែ្នកដទៃទៀតជាច្រើន ដែលបណ្តាលឲ្យខូចសរសៃបាតភែ្នក (Optic nerve damage) បាត់បង់ដែនគំហើញ និងវិវត្តទៅរកភាពពិការភែ្នក។
- ជំងឺទឹកដក់ក្នុងភែ្នក អាចទាក់ទងទៅនឹងការកើនឡើងនៃសម្ពាធទឹកនៅក្នុងភែ្នក លើសពីធម្មតា (Elevated IOP) រឺសម្ពាធទឹកនៅក្នុងភែ្នកធម្មតា (Normal IOP)។
ជំងឺនេះអាចកើតឡើងជារឿយៗដោយគ្មានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍នៅក្នុងដំណាក់កាលដំបូង (no symptoms in its early stage)។ ការមិនបានព្យាបាលពីដំបូងទី វានឹងបណ្តាលឲ្យដែនគំហើញថយចុះ និងខូចសរសៃបាតភែ្នករហូតដល់ពិការភ្នែក។
- ជំងឺទឹកដក់ក្នុងភែ្នកកើតមានឡើងលើមនុស្ស ២ ទៅ ៣% ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយក្នុងចំណោមអ្នកទាំងនោះ ៥០% មិនបានធ្វើរោគវិនិច្ឆ័យឲ្យបានដឹងជាមុនទេ។
២) មូលហេតុបណ្តាលអោយមានជំងឺទឹកដក់ក្នុងភែ្នក
- ការកើនឡើងនៃអាយុ (Increasing age)
- ទឹកនោមផ្អែម (Diabetes mellitus)
- ឡើងបាយភែ្នក (Cataract)
- ឈាមបាតភែ្នក (Disc hemorrhage)
- លើស្ត្រីច្រើនជាងបុរស (Women than men)
- របួសភែ្នក (Eye trauma)
៣) រោគសញ្ញានៃជំងឺទឹកដក់ក្នុងភែ្នក
- ឈឺក្បាលខ្លាំង (Headache)
- ក្អួតចង្អោរ (Nausea and vomit)
- ឈឺចាប់ក្នុងភែ្នកខ្លាំង (Sever eye painful)
- គំហើញថយចុះ (Visual loss)
- ការបាត់បង់ដែនគំហើញ (Visual field severity)
- ភែ្នកក្រហម (Conjunctiva hyperemia)
- កូនក្រមុំរីក (Dilated pupil)
- សម្ពាធទឹកនៅក្នុងភែ្នកកើនឡើង (Elevated IOP)
៤) ការព្យាបាល
* ក្នុងការព្យាបាលជំងឺទឹកដក់ក្នុងភែ្នក គ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ថាតើជាជំងឺទឹកដក់ក្នុងភែ្នកប្រភេទណាមួយ ហើយយើងត្រូវធ្វើការតាមដានបន្ត ប្ញត្រូវព្យាបាលដោយថ្នាំ ប្ញត្រូវធ្វើការវះកាត់ក្នុងលក្ខ័ណ្ឌចាំបាច់។
ក្នុងករណីដែលយើងបានធ្វើការព្យាបាលទាន់ពេលវេលា គឺអាចបង្ការភាពពិការភែ្នកបានមួយកម្រិត។
បើយើងពុំបានព្យាបាលត្រឹមត្រូវទាន់ពេលវេលាទេ វានាំឲ្យជំងឺនេះវិវត្តទៅរកភាពពិការភែ្នក។
បើបងប្អូនណាមានរោគសញ្ញាដូចបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យ ឯកទេសផ្នែកជំងឺភែ្នក នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាលឲ្យបានប្រាកដត្រឹមត្រូវ ទាន់ពេលវេលា និងជៀសវាងផលវិបាកដូចបានរៀបរាប់មកខាងលើ ដែលបណ្តាលមកពីជំងឺទឹកដក់ក្នុងភែ្នកនេះ។
ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត
No comments: