ជំងឺវៀចឆ្អឹងច្រមុះ
ជំងឺវៀចឆ្អឹងច្រមុះ
គឺជាជំងឺដែលទាក់ទងនឹងរចនាសម្ព័ន្ធទ្រង់ទ្រាយនៃច្រមុះ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃទីតាំងរបស់ឆ្អឹងជញ្ជាំងច្រមុះកណ្តាល (Nasal Septal)។
ការវៀចឆ្អឹងច្រមុះកើតឡើងនៅពេលជញ្ជាំងខណ្ឌចែករន្ធច្រមុះ (Nasal Septum) វៀចទៅម្ខាងទៀត ដែលបណ្តាលអោយរន្ធច្រមុះតូចចង្អៀត។ ក្នុងករណីធ្ងន់ធ្ងរ វាបណ្តាលអោយថយចុះនូវខ្យល់ដង្ហើម ដែលធ្វើអោយពិបាកដកដង្ហើម ហើយបន្ថែមលើនេះទៀត វាធ្វើអោយច្រមុះស្ងួត ងាយនឹងកើតជាក្រម៉ និងមានការហូរឈាមច្រមុះ។ ការព្យាបាលដោយប្រើថ្នាំអាចកាត់បន្ថយការរលាកច្រមុះ និងសម្រួលដល់ការដកដង្ហើម (Nasal dilators) តែមិនអាចធ្វើអោយឆ្អឹងច្រមុះត្រង់បានទេ លុះត្រាតែធ្វើការវះកាត់ (Septoplasty) ក្នុងករណីចាំបាច់។
- អាក់ដង្ហើមនៅពេលគេង (Sleep apnea)
- ស្រម៉ុក (Snoring)
- ឈាមច្រមុះ (Nose bleeding)
- កណ្តាស់ញឹកញាប់ (Sneezing)
- ឈឺចាប់នៅលើផ្ទៃមុខ (Facial pains)
- ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចនៅលើផ្ទៃមុខ ជាពិសេសច្រមុះ (Impact trauma)
- ការវៀចពីកំណើត (Congenital)
- ការប៉ះទង្គិចច្រមុះនៅពេលសម្រាល
- ក្នុងករណីវៀចឆ្អឹងច្រមុះមិនធ្ងន់ធ្ងរ យើងព្យាបាលដោយប្រើថ្នាំមួយចំនួនដូចជា Decongestants, Antihistamines and Nasal Spray តែមិនអាចធ្វើអោយឆ្អឹងវៀចមកត្រង់បានទេ
- ការព្យាបាលដោយការវះកាត់ (Septoplasty)
" បើបងប្អូនមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាលអោយបានប្រាកដត្រឹមត្រូវទាន់ពេលវរលា ជៀសវាងផលវិបាកដូចបានរៀបរាប់ខាងលើ ដែលបណ្តាលមកពីជំងឺវៀចឆ្អឹងច្រមុះនេះ។ "
ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត
គឺជាជំងឺដែលទាក់ទងនឹងរចនាសម្ព័ន្ធទ្រង់ទ្រាយនៃច្រមុះ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃទីតាំងរបស់ឆ្អឹងជញ្ជាំងច្រមុះកណ្តាល (Nasal Septal)។
ការវៀចឆ្អឹងច្រមុះកើតឡើងនៅពេលជញ្ជាំងខណ្ឌចែករន្ធច្រមុះ (Nasal Septum) វៀចទៅម្ខាងទៀត ដែលបណ្តាលអោយរន្ធច្រមុះតូចចង្អៀត។ ក្នុងករណីធ្ងន់ធ្ងរ វាបណ្តាលអោយថយចុះនូវខ្យល់ដង្ហើម ដែលធ្វើអោយពិបាកដកដង្ហើម ហើយបន្ថែមលើនេះទៀត វាធ្វើអោយច្រមុះស្ងួត ងាយនឹងកើតជាក្រម៉ និងមានការហូរឈាមច្រមុះ។ ការព្យាបាលដោយប្រើថ្នាំអាចកាត់បន្ថយការរលាកច្រមុះ និងសម្រួលដល់ការដកដង្ហើម (Nasal dilators) តែមិនអាចធ្វើអោយឆ្អឹងច្រមុះត្រង់បានទេ លុះត្រាតែធ្វើការវះកាត់ (Septoplasty) ក្នុងករណីចាំបាច់។
ក) រោគសញ្ញា៖
- ពិបាកដកដង្ហើមតាមច្រមុះ (Dificult breathing)- អាក់ដង្ហើមនៅពេលគេង (Sleep apnea)
- ស្រម៉ុក (Snoring)
- ឈាមច្រមុះ (Nose bleeding)
- កណ្តាស់ញឹកញាប់ (Sneezing)
- ឈឺចាប់នៅលើផ្ទៃមុខ (Facial pains)
ខ) មូលហេតុ៖
- ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចនៅលើផ្ទៃមុខ ជាពិសេសច្រមុះ (Impact trauma)- ការវៀចពីកំណើត (Congenital)
- ការប៉ះទង្គិចច្រមុះនៅពេលសម្រាល
ការព្យាបាល៖
ការព្យាបាលមាន២ករណីៈ- ក្នុងករណីវៀចឆ្អឹងច្រមុះមិនធ្ងន់ធ្ងរ យើងព្យាបាលដោយប្រើថ្នាំមួយចំនួនដូចជា Decongestants, Antihistamines and Nasal Spray តែមិនអាចធ្វើអោយឆ្អឹងវៀចមកត្រង់បានទេ

No comments: